នៅពីក្រោយនៃហេតុការណ៏ ថាអោយប៉ូលីសម្សិលមិុញ
ភ្នំពេញ ៖ ឃ្លីបវីដេអូមានរយៈពេលជិត១នាទី បង្ហាញឲ្យឃើញពីសកម្មភាព នៃការឈ្លោះប្រកែទាស់ពាក្យសម្តីរវាងតារាចម្រៀងរបស់ផលិតកម្មថោនលោក មង្គល ទីណាជាមួយមន្ត្រីប៉ូលិសចរាចរណ៍ដែលកើតឡើងនៅលើបណ្ដាដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញថ្មីៗនេះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមយក្សដ៏ពេញនិយមហ្វេសប៊ុក។
តាមរយៈវីដេអូដែលត្រូវគេលួចថតបានហើយ យកទៅបង្ហោះចែកចាយជាសាធារណៈខណៈនៅលើទំព័រហ្វេសប៊ុក បានបង្ហាញថា បុរសសង្ហាពាក់អាវស ដៃម្ខាងនិយាយទូរស័ព្ទឈរក្បែររថយន្តស៊េរីទំនើបម្នាក់នេះ គឺត្រូវគេស្គាល់ពិតជាតារាចម្រៀងប្រុសល្បីឈ្មោះគួរសមលោក មង្គល ទីណា យ៉ាងច្បាស់ខណៈពេលដែលរថយន្តរបស់លោកត្រូវបានមន្ត្រីចរាចរណ៍ឈជើងនៅតាមគោលដៅភ្លើងស្តុបមួយកន្លែងឃាត់ហៅផាកពិន័យ។
ប៉ុន្តែរឿងដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាងនេះត្រង់លោក មង្គល ទីណា ឈ្លោះទាស់ទែងពាក្យសម្តីជាមួយមន្ត្រីចរាចរណ៍បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នៅតាមផងផ្លូវដោយមិនពីមូលហេតុកើតឡើងមកពីរឿងអ្វីទេ។ បើតាមប្រភពខ្លះបានបញ្ចេញយោបល់ថា ជម្លោះនេះអាចកើតឡើងបណ្ដាលមកពីមន្ត្រីប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យលើសកំណត់ឬអាចមកពីការបញ្ហា នៃការប្រើពាក្យសម្តីមិនសមរម្យណាមួយដែលបង្ក ដោយមន្ត្រីចរាចរណ៍ណាម្នាក់ក៏ថាបាន។
ដើម្បីបានដឹងច្បាស់ពីមូលហេតុពិត នៃសាច់រឿងខាងលើកម្ពុជាថ្មីនៅវេលាព្រឹកម៉ោង១០ និង១០ នាទីថ្ងៃទី៤៥ ខែធ្នូ ឆ្នាំ២០១៥ បានភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទដើម្បីធ្វើការសួរនាំជុំវិញបញ្ហាជម្លោះនេះពីសំណាក់តារាចម្រៀងលោក មង្គល ទីណា ហើយភ្លាមលោកក៏បានបញ្ជាក់ប្រាប់ថា មនុស្សប្រុសនៅក្នុងឃ្លីបវីដេអូនេះ គឺពិតជាលោកមែន។
តារាចម្រៀងវ័យ២៩ ឆ្នាំលោក មង្គល ទីណា បាននិយាយប្រាប់ទៀតថា រឿងនេះអត់មានអ្វីកើតឡើងធំដុំទេគ្រាន់តែមានបញ្ហាជាមួយគ្នាបន្តិចបន្តូចប៉ុណ្ណោះរវាងខ្ញុំនឹងខាងបងសមត្ថកិច្ចចរាចរណ៍។ម្យ៉ាងទៀតបញ្ហានេះក៏បានកើតឡើងយូរខែហើយដែរ តែមិនដឹងថា ម៉េចទេទើបថ្មីៗនេះបានគេយកទៅបង្ហោះចែកចែកនៅលើហ្វេសប៊ុកពេលនេះបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនថែមទាំងមានមិត្តខ្លះបានទូរស័ព្ទទៅសួរនាំខ្ញុំពីបញ្ហានេះផងដែរ។
លោក មង្គល ទីណា បានបន្តថា បញ្ហានេះបានកើតឡើងនៅត្រង់ចំណុចភ្លើងស្តុបក្បែរអាគារកាណាឌីយ៉ាតែលោកមិនបានចាំថាថ្ងៃណាទេ។ មូលហេតុដែលរថយន្តរបស់លោកត្រូវប៉ូលិសហៅផាកពិន័យកាលនោះ គឺមកពីភ្លើងស្តុបពណ៌លឿងឲ្យបង្អង់ល្បឿនឈប់ ប៉ុន្តែរថយន្តលោកពេលនោះក៏បានបើកជ្រុលហួសដល់ពាក់កណ្ដាលទ្រូងផ្លូវទៅហើយ ពោលគឺស្របគ្នានៅពេលឡានរបស់លោកដល់កណ្ដាលទ្រូងបែកជាបួនទិសភ្លើងស្តុបលឿងក៏លោតភ្លាម។ ដូច្នេះទើបមិនហ៊ានឈប់ព្រោះខ្លាចស្ទះដល់អ្នកដំណើរផ្សេងទៀត លោកក៏បានបើកឡានទៅបង្ហួសហើយក៏ត្រូវប៉ូលិសចរាចរណ៍ហៅឲ្យឈប់ដើម្បីផាកពិន័យតែម្តង។
ប្រភព កម្អុជាថ្មី
ប្រភព កម្អុជាថ្មី
0 comments:
Post a Comment