សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលប័ណ្ណបើកបរទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលប័ណ្ណបើកបរទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ

(ភ្នំពេញ)៖ កាដូថ្មីសម្រាប់អបអរសាទរថ្ងៃ៧មករា, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ នេះបើយោងតាមសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។

នៅក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុងក្នុងការធ្វើប័ណ្ណបើកបរ ចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ នេះគឺជាកាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦ នេះ !៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖

Share on Google Plus

About usee

    Blogger Comment
    Facebook Comment

0 comments:

Post a Comment