អគ្គនាយករបស់ក្រុមហ៊ុន SONY ប្រកាសមិនលក់ជំនួញស្មាតហ្វូនជាដាច់ខាត
លោក Hiroki Totoki ដែលជា CEO របស់ក្រុមហ៊ុន Sony Mobile បានធ្វើការអះអាងបញ្ជាក់ថា ក្រុមហ៊ុនមួយនេះនឹងមិនលក់ជំនួញស្មាតហ្វូនជាដាច់ខាត។ ជាមួយនឹងបទសម្ភាសន៍ លោក Totoki បាននិយាយថា បច្ចេកវិទ្យាយក្សរបស់ក្រុមហ៊ុនជប៉ុននេះនឹងមិនលក់ចេញដាច់ខាត ឬបញ្ចប់ទៅដោយស្រួលនោះទេនៅក្នុងការប្រកួតប្រជែងជំនួញស្មាតហ្វូននាពេលបច្ចុប្បន្ន។
ដូចដែលអ្នកបានដឹងហើយ កាលពីដើមឆ្នាំនេះ មានពាក្យចចាមអារ៉ាមបានឲ្យដឹងថា ក្រុមហ៊ុន Sony នឹងលក់នូវជំនួញស្មាតហ្វូនរបស់ខ្លួន ហើយពិសេសលោក Kaz Hirai ដែលជា CEO របស់ឧស្សាហកម្មអេឡិចត្រូនិចក៏បានបង្ហើបថា ក្រុមហ៊ុននេះកំពុងពិចារណានៃការធ្លាក់ចុះនៃការលក់ស្មាតហ្វូនរបស់ខ្លួន។
កាលពីឆ្នាំ 2014 មានការលក់ធ្លាក់ចុះយ៉ាងខ្លាំងទាក់ទងនឹងក្រុមហ៊ុន Sony ពិសេសភាគហ៊ុនរបស់ Ericsson កាលពីឆ្នាំ 2012 ។ ប៉ុន្តែការលក់ផលិតផល Vaio គឺកើនឡើងបើប្រៀបធៀបនឹងការលក់ស្មាតហ្វូន។ លោក Totoki ជឿជាក់ថា ក្រុមហ៊ុន Sony Mobile អាចស្តារបានភាពពេញនិយមឡើងវិញនៅឆ្នាំក្រោយនេះជាមួយនឹងគុណភាពផលិតផល និងបច្ចេកវិទ្យាថ្មីនោះ។ លើសពីនេះទៀត ក្រុមហ៊ុននេះមានគម្រោងក្នុងការកាត់តម្លៃដល់ទៅ 30% នៅឆ្នាំក្រោយនេះដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។
យ៉ាងណាមិញ ពេលនេះមានក្រុមហ៊ុនជាច្រើនដែលក្រុមហ៊ុន Sony Mobile ត្រូវធ្វើការប្រកួតប្រជែងជាមួយ ទាំងផ្នែកគុណភាព តម្លៃ និងការរចនា។ បច្ចេកវិទ្យាថ្មីក៏ជាអ្វីដែលគន្លឹះសំខាន់របស់ស្មាតហ្វូន Sony ដែលត្រូវពង្រឹងដូចជាកម្រិតភាពច្បាស់ ការថតរូប និងគុណភាពសំឡេងផងដែរ៕
ប្រភព៖ gsmarena
0 comments:
Post a Comment