ជឿអត់? តាមការស្រាវជ្រាវ ព្យាករណ៍ថា ស្មាតហ្វូននឹងត្រូវបាត់មុខ នៅរយៈពេល ៥ឆ្នាំខាងមុខ

ស៊ុយអែដ៖ យោងតាមរបាយការណ៍ នៃការស្រាវជ្រាវមួយបង្ហាញថា ទូរស័ព្ទទំនើបឆ្លាតវៃ រឺស្មាតហ្វូន អាចនឹងត្រូវបាត់មុខ ក្រោយរយៈពេល ប្រមាណ៥ឆ្នាំខាងមុខទៀត។

របាយការណ៍ដែលចេញផ្សាយដោយ ក្រុមអ្នកវិភាគជនជាតិស្វុីស របស់ក្រុមហ៊ុនគមនាគមន៍យក្ស Ericsson បានព្យាករណ៍ថា ស្មាតហ្វូន (Smartphones) អាចនឹងត្រូវបាត់មុខ ពីទីផ្សារនៅកំឡុងពេល ប្រហែល៥ឆ្នាំខាងមុខទៀត។ របាយការណ៍នេះដែរ គឺគេធ្វើឡើងដោយផ្អែកលើ ការស្រង់មតិពីប្រជាជននៅក្នុងប្រទេសស្វុីស ចំនួន ១០០,០០០នាក់ និងប្រជាជន នៅពាសពេញ ៣៩ប្រទេសផ្សេងទៀត ដែលពួកគេភាគច្រើន ជឿជាក់ថាស្មាតហ្វូន នឹងត្រូវបាត់មុខពីទីផ្សារពិតមែន។ លើសពីនេះ ការស្ទង់មតិដែលធ្វើឡើងដោយ ក្រុមហ៊ុនគមនាគមន៍យក្សមួយនោះ ក៏បានរកឃើញថា មនុស្សភាគច្រើន ចង់បានអ្នកជួយសម្រាលការងារ ដោយមិនចាំបាច់ មានអេក្រង់ផងដែរ។
អ្នកបច្ចេកវិទ្យាជាច្រើន បានព្យាករណ៍ថា ឧបករណ៍អេឡិចត្រូនិច សំរាប់ពាក់នឹងរាង្គកាយផ្ទាល់ ដូចជា Apple Watch នឹងចាប់ផ្តើម ធ្វើដំណើរជំនួសឲ្យ ស្មាតហ្វូនបន្តិចម្តងៗ ហើយអ្នកជំនាញខ្លះ សន្និដ្ឋានថា វាអាចនឹងលឿនជាងការគិត ក៏អាចថាបាន។
Rebecka Cedering មកពីក្រុមហ៊ុន Ericsson គាត់បាននិយាយថា៖ "ស្មាតហ្វូនដែលកាន់នឹងដៃ ដូចជាពិបាកប្រើសពិតមែន។ ឧទាហរណ៍នៅពេលដែល មនុស្សកំពុងបើករថយន្ត ឬពេលកំពុងចម្អិនម្ហូបអាហារ ហើយនៅមានស្ថានភាពជាច្រើនទៀត ដែលការប្រើប្រាស់អេក្រង់បង្ហាញ មិនសូវអំណោយផល។ ទោះជាយ៉ាងណា មនុស្សម្នាក់ក្នុងចំណោមពីរនាក់ គិតថាស្មាតហ្វូនអាចមានវត្តមាន ត្រឹម៥ឆ្នាំទៀតប៉ុណ្ណោះ"។
គាត់បានបន្ថែមទៀតថា៖ "ទោះជាយ៉ាងណាក៏ដោយ ពេលវេលាគឺពិតជាលឿនខ្លាំងណាស់។ នេះមិនមែនជាការសិក្សាបែបបច្ចេកវិទ្យានោះទេ វាគឺគ្រាន់តែអ្វីដែលអ្នកអ្នកប្រើប្រាស់ គិតប៉ុណ្ណោះ"៕
ប្រភព​៖ www.khmerload.com
Share on Google Plus

About usee

    Blogger Comment
    Facebook Comment

0 comments:

Post a Comment