មីក្រូទស្សន៍ប្រើប្រាស់កម្លាំងពង្រីកអាតូមតូចៗជំនាន់ថ្មី
មីក្រូទស្សន៍ប្រើប្រាស់កម្លាំងពង្រីកអាតូមតូចៗជំនាន់ថ្មី ផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតរបស់សហរដ្ឋអាមេរិក MIT អាចស្គែនរូបភាពដល់ទៅ២.០០០ដងលឿនជាងម៉ូដែលនៅលើទីផ្សារពេលបច្ចុប្បន្ន ។ មីក្រូទស្សន៍នេះផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ចាប់យករូបភាពវីដេអូនៃដំណើការខ្នាតណាណូ (Nanoscale) ។
មីក្រូទស្សន៍ប្រើប្រាស់កម្លាំងពង្រីកអាតូមជាស្នូលដ៏សំខាន់ ត្រូវបានរចនាឡើងចាប់យករូបភាពជារចនាសម្ព័ន្ធ តូចៗប្រៀបដូចជាប្រភាគនៃណាណូម៉ែត្រ (Nanometre) ពោលគឺតូចជាង១លានដងនៃសក់របស់មនុស្សទៅទៀត។ ឥឡូវនេះវិស្វករប្រចាំវិទ្យាស្ថាន MIT បានរចនាមីក្រូទស្សន៍កម្លាំងអាតូមដែលអាចស្គែនរូបភាពលឿនជាងមុន២០០០ដង ។ ជាមួយនឹងឧបករណ៍មានល្បឿនលឿនជំនាន់ថ្មីនេះ ក្រុមការងារបានផលិតរូបភាពនៃដំណើរការគីមីកើតនៅខ្នាតណាណូត្រង់ចំណុចអត្រាដែលខិតទៅជិតវីដេអូពេលវេលាពិតប្រាកដ ។
ក្នុងការបង្ហាញមួយនៃសមត្ថភាពដ៏អស្ចារ្យរបស់ឧបករណ៍នេះ អ្នកស្រាវជ្រាវបានស្គែន ៧០នៃ៧០ម៉ៃក្រុន (0.000 001 នៃ១ម៉ែត្រ) នៃគំរូរ៉ែកាបូណាត Calcite ដែលជាការជ្រមុជចូលក្នុងក្នុងទឹក នឹងយកចេញនូវអុីយ៉ុងឱ្យផលជាអាស៊ីតស៊ុលផួរិច ។ លោកសាស្ត្រាចារ្យវិស្វកម្មមេកានិកប្រចាំវិទ្យាស្ថាន MIT គឺ Kamal Youce-Toumi និយាយថា ភាពប្រែប្រួល និងល្បឿនរបស់ឧបករណ៍នេះនឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រមើលពីដំណើការទំហំរបស់អាតូមដែលបង្ហាញចេញក្នុងកម្រិតច្បាស់ ។ មនុស្សអាចមើលពីកំណកការបង្កើតនុយក្លេអូទីត ការរំលាយ ការផ្លាស់ប្តូរទីតាំង និងពីរបៀបពួកវាកើតឡើងក្នុងរយៈពេលពិតប្រាកដ ។ ទាំងនេះមនុស្សមិនធ្លាប់បានឃើញទេកាលពីមុនមក ហើយវាគឺជារឿងអស្ចារ្យមួយពេលមើលឃើញពីភាពល្អិតល្អន់នឹងលេចខ្លួនឡើង និងជាឱកាសពិសេសសម្រាប់ស្រាវជ្រាវពីពិភពលោកដែលនឹងស្ថិតនៅត្រង់ខ្នាតណាណូ
ប្រភពពី :kohsantepheapdaily.com.kh
0 comments:
Post a Comment