Apple, Samsung អភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើឲ្យងាយស្រួលដល់ការប្ដូរ mobile carrier
FT បានរាយការណ៍ថា GSMA ជាសមាគមមួយដែលតំណាងឲ្យប្រតិបត្ដិករទូរស័ព្ទដៃនៅលើពិភពលោកនោះ កំពុងតែអភិវឌ្ឍ SIM card បង្កប់ធម្មតាមួយ ដែលនឹងជួយអ្នកប្ដូរ carriers បានយ៉ាងងាយស្រួល។ Apple និង Samsung ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងការពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីចូលរួមនៅក្នុងបច្ចេកវិទ្យានេះ។
SIM card ជាប្រពៃណី ត្រូវបានរៀបចំកម្មវិធីដើម្បីធ្វើការជាមួយប្រតិបត្ដិករដ៏ជាក់លាក់ច្បាស់លាស់។ SIM បង្កប់ថ្មីនឹងជួយអ្នកប្រើប្រាស់ស្មាតហ្វូន ឬក៏ថេប្លេតចៀសវាងការប្រើបែបនេះ។ ប្រតិបត្ដិករសំខាន់ៗដូចជា AT & T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefonica និង Vodafone ត្រូវបានគេជឿថា នឹងចូលរួមនៅក្នុងគម្រោងនេះ។ កាសែត The Financial Times រាយការណ៍ដូច្នេះ។
ក្រុមហ៊ុន Apple ជាយូរមកហើយ ចង់កម្ចាត់ចោលការពឹងផ្អែកទៅលើគេ។ នៅក្នុងឆ្នាំ២០១៤ Apple បានបង្ហាញ SIM card របស់ខ្លួនផ្ទាល់សម្រាប់ iPad Ari 2។ គំនិតផ្ដួចផ្ដើមនេះត្រូវបានគាំទ្រដោយប្រតិបត្ដិករមួយចំនួនតូចប៉ុណ្ណោះ ដូចជា T.Mobile និង AT & T នៅអាមេរិក និង EE នៅអង់គ្លេស។
អ្នកវិភាគនៅ Barenberg Ali Farid Khwaja បាននិយាយប្រាប់ FT ថា មានការនិយាយស្មានថា Apple ចង់ធ្វើបញ្ហានេះនៅក្នុងឆ្នាំ២០១០ ជាមួយ iPhones របស់ខ្លួន ប៉ុន្ដែបានដកថយវិញ ដោយសារមានសម្ពាធពី carries។ សភាពការណ៍ហាក់ដូចជាបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ២០១៥។
សេចក្ដីថ្លែងការណ៍មួយពី GSMA ផ្ដល់មកឲ្យ FT បាននិយាយថា ជាមួយសំឡេងភាគច្រើននៃប្រតិបត្ដិករនៅក្នុងគណៈកម្មការ ផែនការនេះគឺដើម្បីបញ្ចប់ស្ថាបត្យកម្មបច្ចេកទេសដែលនឹងត្រូវបានប្រើប្រាស់នៅក្នុងការអភិវឌ្ឍនូវ remote SIM solution បន្ដជាប់គ្នាសម្រាប់ឧបករណ៍អ្នកប្រើប្រាស់ជាមួយការប្រគល់ ដែលគេសង្ឃឹមទុកនៅក្នុងឆ្នាំ២០១៦។ SIM ដែលបង្កប់នេះ មិនត្រូវបានគេរំពឹងថា នឹងជំនួស SIM ផ្ទាល់របស់ Apple ដែលខ្លួនមានបំណងដើម្បីដាក់បញ្ចូលនៅក្នុង iPhones ជំនាន់ខាងមុខរបស់ខ្លួននោះទេ។
សមាគមបាននិយាយថា GSMA កំពុងតែបន្ដធ្វើការជាមួយ Apple ដើម្បីធានាការគាំទ្ររបស់ពួកគេចំពោះគំនិតផ្ដួចផ្ដើមនេះ។ នៅពេលដែលយើងមានសុទិដ្ឋិនិយមនោះ កិច្ចព្រមព្រៀងមួយជាមួយពួកគេនៅតែស្ថិតនៅក្នុងការរីកចម្រើន។ យ៉ាងណាក៏ដោយ បើទោះបីជាភាគីទាំងអស់មានសមត្ថភាពដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះក៏ដោយ ក៏ SIM card ថ្មីនេះនឹងមិនត្រូវបានចាប់ផ្ដើមឲ្យបានឆាប់រហ័សនៅក្នុងរយៈពេលមួយឆ្នាំនោះដែរ ដោយសារទម្រង់បែបបទខាងបច្ចេកទេស។
Gemalto គឺជាអ្នកផលិត SIM card ធំបំផុតនៅលើពិភពលោក ដោយផលិតបាន២លាន cards នៅក្នុងមួយឆ្នាំ សម្រាប់អតិថិជនទាំងឡាយ រួមទាំង AT & T, Sprint, T-Mobile និង Verizon នោះផង៕
ប្រភព៖ kampucheathmey
0 comments:
Post a Comment