ក្រុមហ៊ុនNOKIA កំពុងស្វែងរកដៃគូដើម្បីស្រោចស្រង់ជំនួញស្មាតហ្វូន
ពេលនេះ ក្រុមហ៊ុនNokia បានប្រកាសស្វែងរកដៃគូជាផ្លូវការដើម្បីជួយស្រោចស្រង់ជំនួញស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុន Nokia ក៏ដូចជារោងចក្រផលិត Hardware បានប្តេជ្ញាចិត្តក្នុងការបង្កើតនូវទូរស័ព្ទ Nokia នឹងដណ្តើមយកទីផ្សារមកវិញ។
ក្រុមហ៊ុន Nokia ដែលមានទីស្នាក់ការធំនៅហ្វាំងឡង់ ចង់បានដៃគូដើម្បីយកទូរស័ព្ទ Nokia ទៅចូលប្រឡូកនៅក្នុងទីផ្សារវិញ។ គោលដៅស្រោចស្រង់នេះមានដូចជារោងចក្រផលិត ការលក់ ផ្នែកទីផ្សារ និងផ្នែកបំរើអតិថិជនដើម្បីទ្រទ្រង់ទៅលើឧបករណ៍នេះ។ ពេលនេះក្រុមហ៊ុន Nokia កំពុងតែផ្តោតសំខាន់ទៅលើការរចនា និងបច្ចេកវិទ្យា។
វាមានន័យថា ឥទ្ធិពលរបស់ស្មាតហ្វូន Nokia ពេលនេះចាប់ផ្តើមពីស្មាតហ្វូន N1 Android Tablet ដែលមានរោងចក្រ Foxconn ក្រោមយីហោក្រុមហ៊ុន Nokia ។ គម្រោងរបស់ក្រុមហ៊ុន Nokia គឺធ្វើការបោះជំនួញស្មាតហ្វូនចូលក្នុងទីផ្សារនៅក្នុងត្រីមាសទី ៤ ឆ្នាំ 2016 ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងរបស់ Nokia ជាមួយនឹង Microsoft គឺការលក់ឧបករណ៍ និងសេវាកម្មក្រោមស្លាកឈ្មោះ Lumia និងដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone ៕
ប្រភពៈ gsmarena
0 comments:
Post a Comment