កាលពីសម័យមុនមានរឿងមិនគួរឲ្យជឿជាច្រើនអំពីដែកកេះប្រភេទ Zippo ដែលបានជួយសង្គ្រោះជីវិតទាហានក្នុងសម័យសង្គ្រាម ពីគ្រាប់កាំភ្លើងទំលុះបេះដូងរបស់ពួកគេ ដោយសារតែពួកគេបានដាក់ដែកកេះប្រភេទនេះនៅក្នុងហោប៉ៅអាវ។ តួយ៉ាងដូចជារឿងរបស់ ទាហានម្នាក់ឈ្មោះ Fritz មានដែកកេះប្រភេទ Zippo មួយនៅក្នុងហោប៉ៅអាវ កាលពីឆ្នាំ 1969។ ពេលនោះកងអនុសេនាតូចរបស់គាត់ត្រូវបានស្ទាក់វាយប្រហារដោយក្រុមសត្រូវ ហើយគ្រាប់កាំភ្លើងមួយគ្រាប់បានបោះសំដៅបេះដូងរបស់គាត់ ប៉ុន្តែសំណាងល្អ គាត់បានរួចផុតពីការស្លាប់ ដោយសារគ្រាប់កាំភ្លើងនោះត្រូវចំដែកកេះជំនួសឲ្យបេះដូង។HuaweiDeviceSEA
HuaweiDeviceSEAមកដល់សម័យនេះក៏មានរឿងមិនគួរឲ្យជឿបែបនេះកើតឡើងផងដែរ ប៉ុន្តែមិនមែនជាដែកកេះ Zippo ទៀតទេដែលជា Hero ក្នុងការជួយសង្គ្រោះជីវិតមនុស្សនោះ។ សូមអានរឿងពិតមិនគួរឲ្យជឿ 02 ខាងក្រាម ដើម្បីដឹងថាក្រៅពីដែក Zippo របស់អ្វីទៀតអាចជួយសង្គ្រោះជីវិតបាន?
ខែធ្នូ ឆ្នាំ 2014 បុរសម្នាក់បានជាប់នៅលើភ្នំទឹកកកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ កាលនោះមានទូរស័ព្ទតែមួយគ្រឿងគត់ដែលនៅមានសេវានៅក្នុងកាលៈទេសៈដ៏អាក្រក់បែបនោះ។ ទីផុតបុរសនោះក៏បានហៅទូរស័ព្ទចេញឲ្យគេមកជួយសង្គ្រោះបានទាន់ពេលវេលា។ ហើយទូរស័ព្ទមួយគ្រឿងដែលជួយជីវិតគាត់គឺ Huawei។
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2015 នៅប្រទេសហ្គាតេម៉ាឡា រូបភាពដែលថតចេញការថតអេក្រង់ទូរស័ព្ទមួយត្រូវបានគេបង្ហោះចែករំលែកពាសពេញអ៊ីនធើណេតយ៉ាងលឿនជាមួយចំណងជើងថា៖ “ជីវិតមិត្តភក្តិរបស់សិស្សខ្ញុំម្នាក់ត្រូវបានជួយសង្គ្រោះដោយ P7 ខណៈពេលគ្រាប់កាំភ្លើងមួយគ្រាប់ដែលហោះសំដៅបេះដូងរបស់គេ តែត្រូវចំទូរស័ព្ទក្នុងហោប៉ៅអាវ ហើយភ្លាតទៅចំជើងរបស់គេវិញ…” ទូរស័ព្ទនោះគឺ HUAWEI P7។
អំពីក្រុមហ៊ុន Huawei
គិតមកត្រឹមចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយទៅដល់ជាង 170 ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុននាំចេញប្រភេទទូរស័ព្ទស្មាតហ្វូនធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ(R & D) 16កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្មសម្រាប់អតិថិជន ទទួលចែកចាយនូវផលិតផលនានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huaweiបានបង្កើតបណ្តាញប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕
ប្រភព៖ khmer-press.com
0 comments:
Post a Comment