វិបត្តិ​គ្រួសារ​! ស្ត្រី​ចំណាស់​ម្នាក់​លេបថ្នាំ​ងងុយដេក​៨​គ្រាប់​សន្លប់​តាម​ផ្លូវ

វិបត្តិ​គ្រួសារ​! ស្ត្រី​ចំណាស់​ម្នាក់​លេបថ្នាំ​ងងុយដេក​៨​គ្រាប់​សន្លប់​តាម​ផ្លូវ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​តាម​ផ្លូវ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំពង់ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៨ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ ធ្នូ  ២០១៥ ស្ថិត​នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ។ បន្ទាប់​ពី​ពិនិត្យ​រួច​ទើប​ដឹង​ថា ស្ត្រី​ខាងលើ​បាន​លេបថ្នាំ​សម្លាប់​ខ្លួន ព្រោះ​នៅ​នឹង​ដៃ​មាន​សល់​សំបក​ថ្នាំ​ងងុយដេក​២​បន្ទះ ។ 

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ចូ​វ ណា​វ៉ុ​ន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ។ ស្ត្រី​ខាងលើ​បាន​លេបថ្នាំ​ងងុយដេក​អស់​៨​គ្រាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​កូន​ៗ​ឱ្យមក​យក​ម្តាយ​ទៅ​កាន់​មន្ទីរពេទ្យ ។​ប្រភព​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​កូន​ៗ​ឱ្យ​ដឹង​ថា ម្តាយ​គាត់​មាន​ស្មារតី​មិនល្អ ហើយ​តែងតែ​ធ្វើ​បែប​នេះ ជា​ច្រើន​លើក ។

ចំពោះ​វិបត្តិ​នោះ​គឺ​សង្ស័យ​ថា ដោយសារ​កូន​ៗ​បាន​លក់​ដី និង​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​ឱ្យទៅ​គេ ក្នុង​តម្លៃ​ប៉ុន្មាន​មិន​ច្បាស់​ទេ តែ​បានដឹង​ថា អ្នកទិញ​បាន​កក់​ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ​សិន សម្រាប់​រត់​កាត់​កាត់ឈ្មោះ ។ ដោយហេតុ​នេះ​ហើយ ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្តាយ ព្រួយបារម្ភ ណា​គ្មាន​ជម្រក​នៅ ណា​ខ្លាច​កូន​មិន​គិតគូរ​គាត់​ជា​ម្តាយ ទើប​គាត់​ចេះ​តែ​គិត​ខ្លី​បែប​នេះ ។

ទោះ​យ៉ាងណា នេះ​ជា​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ប៉ុណ្ណោះ រឿង​ពិត​បែប​ណា​នោះ នៅ​មិន​ច្បាស់​នៅឡើយ​ទេ ព្រោះ​កូន​ៗ​របស់​ស្ត្រី​ខាងលើ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ។
ប្រភពពី :kohsantepheapdaily.com.kh
Share on Google Plus

About usee

    Blogger Comment
    Facebook Comment

0 comments:

Post a Comment